الشعراء
Ash-Shu'araa
Translation: Khmer - Cambodian Muslim Community Development · Open the surah
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
طسٓمٓ
Open ayah 26:1ត ស៊ីន មីម ។
تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ
Open ayah 26:2ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។
لَعَلَّكَ بَٰخِعٞ نَّفۡسَكَ أَلَّا يَكُونُواْ مُؤۡمِنِينَ
Open ayah 26:3ប្រហែលជាអ្នក(មូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯង(ដោយ សារទុក្ខព្រួយ) ព្រោះតែពួកគេមិនក្លាយជាអ្នកមានជំនឿ។
إِن نَّشَأۡ نُنَزِّلۡ عَلَيۡهِم مِّنَ ٱلسَّمَآءِ ءَايَةٗ فَظَلَّتۡ أَعۡنَٰقُهُمۡ لَهَا خَٰضِعِينَ
Open ayah 26:4ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះមុជីហ្សាត់ពីលើ មេឃទៅលើពួកគេ(ពួកគ្មានជំនឿ)។ ហើយក្បាលរបស់ពួកគេនឹង ឱនលំទោនមករកវាជារៀងរហូត។
وَمَا يَأۡتِيهِم مِّن ذِكۡرٖ مِّنَ ٱلرَّحۡمَٰنِ مُحۡدَثٍ إِلَّا كَانُواْ عَنۡهُ مُعۡرِضِينَ
Open ayah 26:5ហើយគ្មានការរំលឹកណាមួយដែលថ្មីពីម្ចាស់មហាសប្បុរសមក ដល់ពួកគេ ក្រៅពីពួកគេជាអ្នកដែលបានបែរចេញពីវាឡើយ។
فَقَدۡ كَذَّبُواْ فَسَيَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
Open ayah 26:6ដូចេ្នះ ជាការពិតណាស់ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន) ហើយដំណឹង(អាក្រក់)នឹងមកដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បាន សើចចំអកចំពោះវា។
أَوَلَمۡ يَرَوۡاْ إِلَى ٱلۡأَرۡضِ كَمۡ أَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ
Open ayah 26:7តើពួកគេមិនបានមើលទៅលើផែនដីដែលយើងបានបណុ្ដះ នូវរាល់រុក្ខជាតិហូបផ្លែល្អៗជាច្រើនចេញពីវាទេឬ?
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:8ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងមួយយ៉ាងច្បាស់។ ប៉ុន្ដែពួកគេភាគច្រើនគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:9ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ មហាខ្លាំង ពូកែ មហាអាណិតស្រឡាញ់។
وَإِذۡ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئۡتِ ٱلۡقَوۡمَ ٱلظَّٰلِمِينَ
Open ayah 26:10ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានហៅមូសាថាៈ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន ចុះ។
قَوۡمَ فِرۡعَوۡنَۚ أَلَا يَتَّقُونَ
Open ayah 26:11គឺជាក្រុមរបស់ហ្វៀរអោន។ តើពួកគេមិនកោតខ្លាច (ទណ្ឌកម្ម)អល់ឡោះទេឬ?
قَالَ رَبِّ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ
Open ayah 26:12គេ(មូសា)បានតបវិញថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំ។
وَيَضِيقُ صَدۡرِي وَلَا يَنطَلِقُ لِسَانِي فَأَرۡسِلۡ إِلَىٰ هَٰرُونَ
Open ayah 26:13ហើយទ្រូងរបស់ខ្ញុំតឹងណែន ហើយអណ្ដាតរបស់ខ្ញុំ ក៏និយាយមិនច្បាស់។ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូន(ជីព្រីលឱ្យនាំសារ) ទៅកាន់ហារូន(ដើម្បីជួយខ្ញុំ)ផង។
وَلَهُمۡ عَلَيَّ ذَنۢبٞ فَأَخَافُ أَن يَقۡتُلُونِ
Open ayah 26:14ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋចំពោះពួកគេ។ ដូចេ្នះខ្ញុំខ្លាច ពួកគេនឹងសម្លាប់ខ្ញុំវិញ។
قَالَ كَلَّاۖ فَٱذۡهَبَا بِـَٔايَٰتِنَآۖ إِنَّا مَعَكُم مُّسۡتَمِعُونَ
Open ayah 26:15ទ្រង់បានមានបន្ទូលថាៈ ទេ. (ពួកគេមិនអាចសម្លាប់អ្នក បានឡើយ) ដូចេ្នះចូរអ្នកទាំងពីរនាំមុជីហ្សាត់របស់យើងទៅចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកជាអ្នកដឹងឮ។
فَأۡتِيَا فِرۡعَوۡنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:16ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយប្រាប់គេ ថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់គឺជាអ្នកនាំសារនៃម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
أَنۡ أَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَٰٓءِيلَ
Open ayah 26:17-(មូសាបានពោលថា) សូមអ្នកដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយពួកយើងផង។
قَالَ أَلَمۡ نُرَبِّكَ فِينَا وَلِيدٗا وَلَبِثۡتَ فِينَا مِنۡ عُمُرِكَ سِنِينَ
Open ayah 26:18ហ្វៀរអោនបានតបវិញថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ ថែរក្សាអ្នកក្នុងក្រុមគ្រួសារបស់យើងតាំងពីតូច និងមិនបានរស់នៅ ជាមួយក្រុមគ្រួសាររបស់យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ?
وَفَعَلۡتَ فَعۡلَتَكَ ٱلَّتِي فَعَلۡتَ وَأَنتَ مِنَ ٱلۡكَٰفِرِينَ
Open ayah 26:19ហើយអ្នកបានប្រព្រឹត្ដអំពើ(ឧក្រិដ្ឋ)មួយដែលអ្នកបាន ប្រព្រឹត្ដកន្លងមក។ ហើយអ្នកគឺជាអ្នកដែលស្ថិតក្នុងចំណោមពួក ដែលរមិលគុណ។
قَالَ فَعَلۡتُهَآ إِذٗا وَأَنَا۠ مِنَ ٱلضَّآلِّينَ
Open ayah 26:20គាត់(មូសា)បានឆ្លើយវិញថាៈ ខ្ញុំបានប្រព្រឹត្ដវាដូច្នោះមែន តែ(ពេលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ។
فَفَرَرۡتُ مِنكُمۡ لَمَّا خِفۡتُكُمۡ فَوَهَبَ لِي رَبِّي حُكۡمٗا وَجَعَلَنِي مِنَ ٱلۡمُرۡسَلِينَ
Open ayah 26:21ដូចេ្នះហើយបានជាខ្ញុំរត់គេចពីពួកអ្នក នៅពេលនោះខ្ញុំមាន ការភ័យខ្លាចចំពោះពួកអ្នក។ ក្រោយមកម្ចាស់របស់ខ្ញុំបានប្រទាន នូវគតិបណ្ឌិតដល់ខ្ញុំ ហើយទ្រង់បានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ។
وَتِلۡكَ نِعۡمَةٞ تَمُنُّهَا عَلَيَّ أَنۡ عَبَّدتَّ بَنِيٓ إِسۡرَٰٓءِيلَ
Open ayah 26:22ហើយនោះ(ការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ)គឺជានៀកម៉ាត់ មួយដែលអ្នកបានផ្ដល់វាឱ្យខ្ញុំឬ កាលដែលអ្នកបានយកអំបូរអ៊ីស្រាអែលធ្វើជាទាសករនោះ?
قَالَ فِرۡعَوۡنُ وَمَا رَبُّ ٱلۡعَٰلَمِينَ
Open ayah 26:23ហ្វៀរអោនបានសួរថាៈ ហើយអ្វីទៅដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់នោះ?
قَالَ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ
Open ayah 26:24គាត់(មូសា)បានឆ្លើយថាៈ គឺម្ចាស់ដែលគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿច្បាស់មែននោះ។
قَالَ لِمَنۡ حَوۡلَهُۥٓ أَلَا تَسۡتَمِعُونَ
Open ayah 26:25គេ(ហ្វៀរអោន)បាននិយាយទៅកាន់អ្នកនៅជុំវិញគេថាៈ តើពួកអ្នកមិនឮ(ពាក្យសំដីរបស់មូសាដែលនិយាយថា មានម្ចាស់ ក្រៅពីយើង)ទេឬ?
قَالَ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ
Open ayah 26:26គាត់(មូសា)បានពោលថាៈ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកតាំងពីមុនមក។
قَالَ إِنَّ رَسُولَكُمُ ٱلَّذِيٓ أُرۡسِلَ إِلَيۡكُمۡ لَمَجۡنُونٞ
Open ayah 26:27គេ(ហ្វៀរអោន)បាននិយាយថាៈ ពិតប្រាកដណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបានបញ្ជូនមកកាន់ពួកអ្នកគឺពិតជា វិកលចរិត។
قَالَ رَبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَمَا بَيۡنَهُمَآۖ إِن كُنتُمۡ تَعۡقِلُونَ
Open ayah 26:28គាត់(មូសា)បានពោលថាៈ ទ្រង់គឺម្ចាស់គ្រប់គ្រងទិស ខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកបានគិតពិចារណា។
قَالَ لَئِنِ ٱتَّخَذۡتَ إِلَٰهًا غَيۡرِي لَأَجۡعَلَنَّكَ مِنَ ٱلۡمَسۡجُونِينَ
Open ayah 26:29គេ(ហ្វៀរអោន)បាននិយាយថាៈ ប្រសិនបើអ្នកយកម្ចាស់ ណាមួយមកគោរពសក្ការៈក្រៅពីយើងនោះ យើងពិតជានឹងដាក់ អ្នកទៅក្នុងចំណោមពួកដែលត្រូវឃុំឃាំងជាមិនខាន។
قَالَ أَوَلَوۡ جِئۡتُكَ بِشَيۡءٖ مُّبِينٖ
Open ayah 26:30គាត់(មូសា)បានតបវិញថាៈ ទោះបីជាខ្ញុំបាននាំមកឱ្យអ្នក នូវ(ភស្ដុតាង)អ្វីមួយដ៏ច្បាស់លាស់ក៏ដោយឬ?
قَالَ فَأۡتِ بِهِۦٓ إِن كُنتَ مِنَ ٱلصَّٰدِقِينَ
Open ayah 26:31គេ(ហ្វៀរអោន)បាននិយាយថាៈ ដូចេ្នះ ចូរអ្នកនាំវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតមែននោះ។
فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ
Open ayah 26:32បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយជាពស់យ៉ាងពិតប្រាកដ។
وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ
Open ayah 26:33ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ) រំពេច នោះវាក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។
قَالَ لِلۡمَلَإِ حَوۡلَهُۥٓ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ
Open ayah 26:34គេ(ហ្វៀរអោន)បាននិយាយទៅកាន់មន្ដ្រីដែលនៅជុំវិញ គេថាៈ ពិតប្រាកដណាស់ នេះគឺជាគ្រូមន្ដអាគមដ៏ប៉ិនប្រសប់។
يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُم بِسِحۡرِهِۦ فَمَاذَا تَأۡمُرُونَ
Open ayah 26:35គេ(មូសា)ចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ដោយមន្ដអាគមរបស់គេ។ ដូចេ្នះ តើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច?
قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَٱبۡعَثۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ
Open ayah 26:36ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេនិងបងប្អូន របស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងដើម្បី ប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។
يَأۡتُوكَ بِكُلِّ سَحَّارٍ عَلِيمٖ
Open ayah 26:37ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។
فَجُمِعَ ٱلسَّحَرَةُ لِمِيقَٰتِ يَوۡمٖ مَّعۡلُومٖ
Open ayah 26:38ក្រោយមកគេក៏បានប្រមូលផ្ដុំពួកចេះមន្ដអាគមនៅពេល កំណត់ជួបគ្នានៃថ្ងៃមួយដែលជាក់លាក់។
وَقِيلَ لِلنَّاسِ هَلۡ أَنتُم مُّجۡتَمِعُونَ
Open ayah 26:39ហើយគេ(ហ្វៀរអោន)បាននិយាយទៅកាន់មនុស្សទូទៅ ថាៈ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ?
لَعَلَّنَا نَتَّبِعُ ٱلسَّحَرَةَ إِن كَانُواْ هُمُ ٱلۡغَٰلِبِينَ
Open ayah 26:40សង្ឃឹមថាពួកយើងនឹងតាមគ្រូមន្ដអាគមទាំងនោះ ប្រសិន បើពួកគេគឺជាពួកដែលទទួលបានជ័យជំនះ។
فَلَمَّا جَآءَ ٱلسَّحَرَةُ قَالُواْ لِفِرۡعَوۡنَ أَئِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ
Open ayah 26:41ហើយនៅពេលដែលពួកគ្រូមន្តអាគមបានមកដល់ ពួកគេ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបាន រង្វាន់មែនឬ ប្រសិនបើពួកយើងជាអ្នកមានជ័យជំនះនោះ?
قَالَ نَعَمۡ وَإِنَّكُمۡ إِذٗا لَّمِنَ ٱلۡمُقَرَّبِينَ
Open ayah 26:42គេបានឆ្លើយថាៈ ប្រាកដជាមាន. ហើយពិតប្រាកដណាស់ ពេលនោះពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។
قَالَ لَهُم مُّوسَىٰٓ أَلۡقُواْ مَآ أَنتُم مُّلۡقُونَ
Open ayah 26:43មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះចុះនូវ អ្វីដែលពួកអ្នកចង់បោះនោះ ។
فَأَلۡقَوۡاْ حِبَالَهُمۡ وَعِصِيَّهُمۡ وَقَالُواْ بِعِزَّةِ فِرۡعَوۡنَ إِنَّا لَنَحۡنُ ٱلۡغَٰلِبُونَ
Open ayah 26:44ពេលនោះពួកគេក៏បានបោះខ្សែ និងដំបងរបស់ពួកគេ ហើយពួកគេស្បថនឹងអំណាចរបស់ហ្វៀរអោនថាៈ ប្រាកដណាស់ ពួកយើងពិតជាអ្នកឈ្នះ។
فَأَلۡقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ
Open ayah 26:45ហើយមូសាក៏បានបោះដំបងរបស់គេ រំពេចនោះវាក៏ទៅ លេបអ្វីៗដែលពួកគេកំពុងបំភាន់នោះ។
فَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ
Open ayah 26:46ហើយពួកប្រើមន្តអាគមទាំងអស់នោះក៏លំឱនកាយ ស៊ូជូត។
قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ
Open ayah 26:47ដោយពួកគេ(ពួកមន្ដអាគម)បាននិយាយថាៈ ពួកយើង ជឿលើម្ចាស់ពិភពទាំងអស់
رَبِّ مُوسَىٰ وَهَٰرُونَ
Open ayah 26:48ដែលជាម្ចាស់របស់មូសា និងហារូនហើយ។
قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَ فَلَسَوۡفَ تَعۡلَمُونَۚ لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ أَجۡمَعِينَ
Open ayah 26:49គេ(ហ្វៀរអោន)បានស្រែកថាៈ តើពួកអ្នកជឿនឹងគេ (មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាគ្រូរបស់ពួកអ្នក ដែលបានបង្រៀនមន្ដអាគមដល់ពួកអ្នក។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។ យើងពិតជានឹងកាត់ដៃជើងរបស់ ពួកអ្នកឆ្លាស់គ្នា(កាត់ដៃស្ដាំ និងជើងឆេ្វង ឬដៃឆេ្វង និងជើងស្ដាំ) ក្រោយមកយើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នា។
قَالُواْ لَا ضَيۡرَۖ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ
Open ayah 26:50ពួកគេបានតបវិញថាៈ គ្មានគ្រោះថ្នាក់(ចំពោះពួកយើង) ឡើយ។ ពិតប្រាកដណាស់ពួកយើងនឹងវិលទៅរកម្ចាស់(អល់ឡោះ) របស់ពួកយើងវិញជាមិនខាន។
إِنَّا نَطۡمَعُ أَن يَغۡفِرَ لَنَا رَبُّنَا خَطَٰيَٰنَآ أَن كُنَّآ أَوَّلَ ٱلۡمُؤۡمِنِينَ
Open ayah 26:51ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថាៈ ម្ចាស់របស់ពួកយើង នឹងអភ័យទោសឱ្យពួកយើងនូវរាល់កំហុសឆ្គងរបស់យើងដោយសារ ពួកយើងជាអ្នកមានជំនឿមុនគេ។
۞وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِيٓ إِنَّكُم مُّتَّبَعُونَ
Open ayah 26:52ហើយយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាឱ្យនាំខ្ញុំរបស់យើង (អំបូរអ៊ីស្រាអែល និងអ្នកដែលមានជំនឿនឹងមូសា)ភៀសខ្លួនចេញ ទាំងយប់ ពិតប្រាកដណាស់ ពួកអ្នកត្រូវគេតាមចាប់ខ្លួនហើយ។
فَأَرۡسَلَ فِرۡعَوۡنُ فِي ٱلۡمَدَآئِنِ حَٰشِرِينَ
Open ayah 26:53ក្រោយមកហ្វៀរអោនបានបញ្ជូន(មេទាហាន)ប្រមូល កងទ័ពតាមបណ្ដាក្រុងនានា។
إِنَّ هَٰٓؤُلَآءِ لَشِرۡذِمَةٞ قَلِيلُونَ
Open ayah 26:54-(ដោយហ្វៀរអោនបានប្រកាសប្រាប់ពលទាហានរបស់គេ ថា)ពិតប្រាកដណាស់ ពួកទាំងនេះគឺជាកុលសម្ព័ន្ធតូចមួយប៉ុណ្ណោះ។
وَإِنَّهُمۡ لَنَا لَغَآئِظُونَ
Open ayah 26:55ហើយពិតប្រាកដណាស់ ពួកគេធ្វើឱ្យយើងក្ដៅក្រហាយ យ៉ាងខ្លាំង។
وَإِنَّا لَجَمِيعٌ حَٰذِرُونَ
Open ayah 26:56ហើយពិតប្រាកដណាស់ ពួកយើងទាំងអស់គ្នាត្រៀម លក្ខណៈ(ដើម្បីតាមចាប់ពួកគេ)។
فَأَخۡرَجۡنَٰهُم مِّن جَنَّٰتٖ وَعُيُونٖ
Open ayah 26:57ដូចេ្នះ យើងបានបណេ្ដញពួកគេ(ហ្វៀរអោន និងទាហាន របស់គេ)ចេញពី(ទឹកដីអេហ្ស៊ីប)ដែលមានសួនឧទ្យាន និងប្រភព ទឹកជាច្រើន។
وَكُنُوزٖ وَمَقَامٖ كَرِيمٖ
Open ayah 26:58និងកំណប់ទ្រព្យដ៏មានតម្លៃ និងឋានៈដ៏ខ្ពង់ខ្ពស់។
كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا بَنِيٓ إِسۡرَٰٓءِيلَ
Open ayah 26:59ដូចេ្នះដែរ យើងបានប្រទានកេរមរតកទាំងនេះដល់អំបូរ អ៊ីស្រាអែល។
فَأَتۡبَعُوهُم مُّشۡرِقِينَ
Open ayah 26:60ហើយហ្វៀរអោន និងពលទាហានរបស់គេបានតាមទាន់ ក្រុមមូសានៅពេលថ្ងៃរះ។
فَلَمَّا تَرَٰٓءَا ٱلۡجَمۡعَانِ قَالَ أَصۡحَٰبُ مُوسَىٰٓ إِنَّا لَمُدۡرَكُونَ
Open ayah 26:61ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមមូសា បាននិយាយថាៈ ពួកយើងពិតជាត្រូវគេតាមទាន់ហើយ។
قَالَ كَلَّآۖ إِنَّ مَعِيَ رَبِّي سَيَهۡدِينِ
Open ayah 26:62គេ(មូសា)បានពោលថាៈ ទេ. ពួកគេពុំអាចតាមទាន់ទេ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំស្ថិតនៅជាមួយខ្ញុំ ទ្រង់នឹងបង្ហាញផ្លូវ ដល់ខ្ញុំ។
فَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡبَحۡرَۖ فَٱنفَلَقَ فَكَانَ كُلُّ فِرۡقٖ كَٱلطَّوۡدِ ٱلۡعَظِيمِ
Open ayah 26:63ពេលនោះយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នក វាយទឹកសមុទ្រនឹងដំបងរបស់អ្នកចុះ. រំពេចនោះទឹកសមុទ្រ ក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ) ហើយរាល់ៗបំណែកទឹក (ដែលញែកចេញពីគ្នា)នោះប្រៀបដូចជាភ្នំដ៏ធំ។
وَأَزۡلَفۡنَا ثَمَّ ٱلۡأٓخَرِينَ
Open ayah 26:64ហើយយើងបានធ្វើឱ្យក្រុមដទៃ(ហ្វៀរអោន និងក្រុម របស់គេ)កាន់តែទៅជិតទីនោះ(រហូតទាល់តែពួកគេចូលទៅក្នុង ទឹកសមុទ្រ)។
وَأَنجَيۡنَا مُوسَىٰ وَمَن مَّعَهُۥٓ أَجۡمَعِينَ
Open ayah 26:65ក្រោយមកយើងបានសង្គ្រោះមូសា និងអ្នកដែលនៅជា មួយគេទាំងអស់គ្នា ។
ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ
Open ayah 26:66បន្ទាប់មកយើងបានពន្លិចក្រុមដទៃទៀត(ហ្វៀរអោន និង ក្រុមរបស់គេ)។
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:67ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:68ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
وَٱتۡلُ عَلَيۡهِمۡ نَبَأَ إِبۡرَٰهِيمَ
Open ayah 26:69ហើយចូរអ្នក(មូហាំម៉ាត់)សូត្រពីដំណើររឿងរបស់ អ៊ីព្រហ៊ីមឱ្យពួកគេ(ពួកគ្មានជំនឿ)ស្ដាប់ចុះ។
إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا تَعۡبُدُونَ
Open ayah 26:70ខណៈដែលគាត់(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុករបស់ គាត់ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងគោរព សក្ការៈនោះ?
قَالُواْ نَعۡبُدُ أَصۡنَامٗا فَنَظَلُّ لَهَا عَٰكِفِينَ
Open ayah 26:71ពួកគេបានឆ្លើយថាៈ យើងកំពុងតែគោរពសក្ការៈចំពោះ រូបសំណាកទាំងអស់នេះ ហើយយើងនឹងបន្ដការគោរពទៅចំពោះ ពួកគេជារៀងរហូត។
قَالَ هَلۡ يَسۡمَعُونَكُمۡ إِذۡ تَدۡعُونَ
Open ayah 26:72គាត់(អ៊ីព្រហ៊ីម)បានសួរថាៈ តើពួកវា(រូបសំណាក)ឮ ពួកអ្នកនៅពេលដែលពួកអ្នកបួងសួងសុំដែរឬទេ?
أَوۡ يَنفَعُونَكُمۡ أَوۡ يَضُرُّونَ
Open ayah 26:73ឬមួយពួកវាអាចផ្ដល់ផលប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់ ដល់ពួកអ្នកដែរឬទេ?
قَالُواْ بَلۡ وَجَدۡنَآ ءَابَآءَنَا كَذَٰلِكَ يَفۡعَلُونَ
Open ayah 26:74ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយីងបានឃើញជីដូន ជីតារបស់ពួកយើងធ្វើដូចេ្នះ ។
قَالَ أَفَرَءَيۡتُم مَّا كُنتُمۡ تَعۡبُدُونَ
Open ayah 26:75គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ តើពួកអ្នកបានឃើញនូវ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឬទេ?
أَنتُمۡ وَءَابَآؤُكُمُ ٱلۡأَقۡدَمُونَ
Open ayah 26:76ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកតាំងពីបុរាណកាលមក នោះ?
فَإِنَّهُمۡ عَدُوّٞ لِّيٓ إِلَّا رَبَّ ٱلۡعَٰلَمِينَ
Open ayah 26:77ហើយពិតប្រាកដណាស់ ពួកវា(រូបសំណាក)គឺជាសត្រូវ របស់ខ្ញុំ លើកលែងតែម្ចាស់គ្រប់គ្រងពិភពទាំងអស់ប៉ុណ្ណោះ។
ٱلَّذِي خَلَقَنِي فَهُوَ يَهۡدِينِ
Open ayah 26:78ដែលទ្រង់ជាអ្នកបង្កើតខ្ញុំ និងជាអ្នកចង្អុលបង្ហាញដល់ខ្ញុំ (នូវមាគ៌ាដ៏ត្រឹមត្រូវ)។
وَٱلَّذِي هُوَ يُطۡعِمُنِي وَيَسۡقِينِ
Open ayah 26:79ហើយទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ខ្ញុំ និងផ្ដល់ ទឹកដល់ខ្ញុំ។
وَإِذَا مَرِضۡتُ فَهُوَ يَشۡفِينِ
Open ayah 26:80ហើយនៅពេលខ្ញុំមានជម្ងឺ គឺទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំជាសះ ស្បើយ។
وَٱلَّذِي يُمِيتُنِي ثُمَّ يُحۡيِينِ
Open ayah 26:81ហើយទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ បន្ទាប់មកទ្រង់ធ្វើឱ្យ ខ្ញុំរស់ឡើងវិញ។
وَٱلَّذِيٓ أَطۡمَعُ أَن يَغۡفِرَ لِي خَطِيٓـَٔتِي يَوۡمَ ٱلدِّينِ
Open ayah 26:82ហើយទ្រង់គឺជាអ្នកដែលខ្ញុំសង្ឃឹមយ៉ាងច្បាស់ថាៈ ទ្រង់ នឹងអភ័យទោសឱ្យខ្ញុំនូវរាល់កំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជុំនំជំរះ(ថ្ងៃ បរលោក)។
رَبِّ هَبۡ لِي حُكۡمٗا وَأَلۡحِقۡنِي بِٱلصَّٰلِحِينَ
Open ayah 26:83ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានដល់ខ្ញុំនូវភាព ឈ្លាសវៃ និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវផងចុះ។
وَٱجۡعَل لِّي لِسَانَ صِدۡقٖ فِي ٱلۡأٓخِرِينَ
Open ayah 26:84ហើយសូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវការកោតសរសើរពីបណ្ដា អ្នកជំនាន់ក្រោយផងចុះ។
وَٱجۡعَلۡنِي مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ
Open ayah 26:85ហើយសូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែល ទទួលមរតកនៃឋានសួគ៌ណាអ៊ីមផងចុះ។
وَٱغۡفِرۡ لِأَبِيٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ
Open ayah 26:86ហើយសូមទ្រង់មេត្ដាអភ័យទោសដល់ឪពុករបស់ខ្ញុំផង។ ពិតប្រាកដណាស់ គាត់បានស្ថិតក្នុងចំណោមពួកដែលវងេ្វង។
وَلَا تُخۡزِنِي يَوۡمَ يُبۡعَثُونَ
Open ayah 26:87ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែល មនុស្សលោកត្រូវគេធ្វើឱ្យរស់ឡើងវិញអ្វី។
يَوۡمَ لَا يَنفَعُ مَالٞ وَلَا بَنُونَ
Open ayah 26:88គឺនៅថ្ងៃដែលទ្រព្យសម្បត្ដិ និងកូនចៅគ្មានប្រយោជន៍ (ចំពោះអ្នកណាម្នាក់)ឡើយ។
إِلَّا مَنۡ أَتَى ٱللَّهَ بِقَلۡبٖ سَلِيمٖ
Open ayah 26:89លើកលែងតែអ្នកណាដែលបានវិលទៅជួបអល់ឡោះ ដោយដួងចិត្ដបរិសុទ្ធប៉ុណ្ណោះ។
وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ
Open ayah 26:90ហើយឋានសួគ៌ត្រូវបានគេធ្វើឱ្យជិតទៅចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។
وَبُرِّزَتِ ٱلۡجَحِيمُ لِلۡغَاوِينَ
Open ayah 26:91ហើយនរកជើហ៊ីមត្រូវបានគេបង្ហាញចំពោះពួកដែល វងេ្វង។
وَقِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تَعۡبُدُونَ
Open ayah 26:92ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ឯណាទៅអ្វី (ព្រះនានា)ដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ
مِن دُونِ ٱللَّهِ هَلۡ يَنصُرُونَكُمۡ أَوۡ يَنتَصِرُونَ
Open ayah 26:93ផេ្សងពីអល់ឡោះនោះ? តើពួកវា(ព្រះនានា)ជួយពួកអ្នក ឬមួយក៏ពួកវាជួយខ្លួនឯង?
فَكُبۡكِبُواْ فِيهَا هُمۡ وَٱلۡغَاوُۥنَ
Open ayah 26:94ហើយពួកវា និងពួកដែលវងេ្វងត្រូវបានគេបោះផ្កាប់មុខ ចូលទៅក្នុងវា(នរក)។
وَجُنُودُ إِبۡلِيسَ أَجۡمَعُونَ
Open ayah 26:95ព្រមទាំងពលទាហានរបស់អ៊ីព្លីស(មនុស្សនិងជិន) ទាំងអស់។
قَالُواْ وَهُمۡ فِيهَا يَخۡتَصِمُونَ
Open ayah 26:96ពួកគេ(ពួកគោរពព្រះនានា)បាននិយាយដោយពួកគេ ឈ្លោះប្រកែកគ្នានៅក្នុងនរកនោះថាៈ
تَٱللَّهِ إِن كُنَّا لَفِي ضَلَٰلٖ مُّبِينٍ
Open ayah 26:97សូមស្បថនឹងអល់ឡោះថាៈ ប្រាកដណាស់ ពួកយើងពិត ជាធ្លាប់បានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់
إِذۡ نُسَوِّيكُم بِرَبِّ ٱلۡعَٰلَمِينَ
Open ayah 26:98នៅពេលដែលពួកយើងបានឱ្យតម្លៃពួកអ្នកស្មើនឹងម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
وَمَآ أَضَلَّنَآ إِلَّا ٱلۡمُجۡرِمُونَ
Open ayah 26:99ហើយគ្មានអ្នកណាម្នាក់បានធ្វើឱ្យពួកយើង(ពួកគោរពព្រះ នានា)វងេ្វងក្រៅពីពួកដែលប្រព្រឹត្ដអំពើបាបនោះឡើយ។
فَمَا لَنَا مِن شَٰفِعِينَ
Open ayah 26:100ដូចេ្នះ គ្មានអ្នកណាអាចជួយអន្ដរាគមន៍ដល់ពួកយើង ឡើយ។
وَلَا صَدِيقٍ حَمِيمٖ
Open ayah 26:101ហើយក៏គ្មានមិត្ដជិតស្និទ្ធណាម្នាក់(ជួយពួកយើង)ដែរ។
فَلَوۡ أَنَّ لَنَا كَرَّةٗ فَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ
Open ayah 26:102តែប្រសិនបើពួកយើងពិតជាមានឱកាសត្រឡប់ទៅ រស់នៅក្នុងលោកិយម្ដងទៀត ពួកយើងនឹងក្លាយជាអ្នកមានជំនឿ (លើអល់ឡោះ)មិនខាន។
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:103ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:104ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់គឺជាម្ចាស់ មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
كَذَّبَتۡ قَوۡمُ نُوحٍ ٱلۡمُرۡسَلِينَ
Open ayah 26:105ក្រុមរបស់នួហបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
إِذۡ قَالَ لَهُمۡ أَخُوهُمۡ نُوحٌ أَلَا تَتَّقُونَ
Open ayah 26:106នៅពេលនួហដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Open ayah 26:107ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:108ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:109ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:110ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
۞قَالُوٓاْ أَنُؤۡمِنُ لَكَ وَٱتَّبَعَكَ ٱلۡأَرۡذَلُونَ
Open ayah 26:111ពួកគេបានឆ្លើយថាៈ តើឱ្យពួកយើងជឿចំពោះអ្នកយ៉ាង ដូចមេ្ដច ខណៈដែលមានតែពួកក្រីក្រទន់ខ្សោយបានតាមអ្នកនោះ?
قَالَ وَمَا عِلۡمِي بِمَا كَانُواْ يَعۡمَلُونَ
Open ayah 26:112គេ(នួហ)បានតបថាៈ តើវាជាការងាររបស់ខ្ញុំដែលខ្ញុំ ត្រូវដឹងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះឬ?
إِنۡ حِسَابُهُمۡ إِلَّا عَلَىٰ رَبِّيۖ لَوۡ تَشۡعُرُونَ
Open ayah 26:113ការជំនុំជំរះ(អំពើ)របស់ពួកគេគឺស្ថិតលើម្ចាស់របស់ខ្ញុំ តែមួយគត់ ប្រសិនបើពួកអ្នកដឹង។
وَمَآ أَنَا۠ بِطَارِدِ ٱلۡمُؤۡمِنِينَ
Open ayah 26:114ហើយខ្ញុំមិនមែនជាអ្នកដែលបណេ្ដញបណ្ដាអ្នកមាន ជំនឿចោលឡើយ។
إِنۡ أَنَا۠ إِلَّا نَذِيرٞ مُّبِينٞ
Open ayah 26:115ខ្ញុំមិនមែនជាអ្វី ក្រៅពីជាអ្នកដែលដាស់តឿនព្រមាន នោះឡើយ។
قَالُواْ لَئِن لَّمۡ تَنتَهِ يَٰنُوحُ لَتَكُونَنَّ مِنَ ٱلۡمَرۡجُومِينَ
Open ayah 26:116ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមបពា្ឈប់ (ការអំពាវនាវ)ទេ ឱនួហ. អ្នកពិតជានឹងក្លាយទៅជាអ្នកដែល ត្រូវសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។
قَالَ رَبِّ إِنَّ قَوۡمِي كَذَّبُونِ
Open ayah 26:117គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ។
فَٱفۡتَحۡ بَيۡنِي وَبَيۡنَهُمۡ فَتۡحٗا وَنَجِّنِي وَمَن مَّعِيَ مِنَ ٱلۡمُؤۡمِنِينَ
Open ayah 26:118ដូចេ្នះសូមទ្រង់មេត្ដាវិនិច្ឆ័យរវាងខ្ញុំ និងពួកគេនូវការ វិនិច្ឆ័យមួយយ៉ាងយុត្ដិធម៌ផង ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំ និង អ្នកដែលនៅជាមួយខ្ញុំអំពីបណ្ដាអ្នកដែលមានជំនឿផងចុះ។
فَأَنجَيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ
Open ayah 26:119ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេ (បណ្ដាអ្នកមានជំនឿ)ទៅក្នុងសំពៅមួយដែលពេញដោយបន្ទុក។
ثُمَّ أَغۡرَقۡنَا بَعۡدُ ٱلۡبَاقِينَ
Open ayah 26:120បន្ទាប់មកយើងក៏បានពន្លិចពួកដែលសេសសល់(ពួកគ្មាន ជំនឿ)ក្រោយពីនោះ។
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:121ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:122ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
كَذَّبَتۡ عَادٌ ٱلۡمُرۡسَلِينَ
Open ayah 26:123ក្រុមរបស់អាដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
إِذۡ قَالَ لَهُمۡ أَخُوهُمۡ هُودٌ أَلَا تَتَّقُونَ
Open ayah 26:124នៅពេលហ៊ូទដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Open ayah 26:125ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:126ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:127ខ្ញុំមិនស្នើរសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
أَتَبۡنُونَ بِكُلِّ رِيعٍ ءَايَةٗ تَعۡبَثُونَ
Open ayah 26:128តើពួកអ្នកសាងសង់អាគារស្កឹមស្កៃនៅគ្រប់ទីកន្លែងដែល ខ្ពស់ដើម្បីជាការលេងសើចឬ?
وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمۡ تَخۡلُدُونَ
Open ayah 26:129ហើយតើពួកអ្នកសាងសង់បណ្ដាវិមានដ៏ប្រណីតនេះពួក អ្នកសង្ឃឹមថានឹងមានជីវិតអមតៈឬ?
وَإِذَا بَطَشۡتُم بَطَشۡتُمۡ جَبَّارِينَ
Open ayah 26:130ហើយនៅពេលពួកអ្នកបានវាយធ្វើបាប(នរណាម្នាក់) ពួកអ្នកបានវាយធ្វើបាបដោយព្រហើនកោងកាច។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:131ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَٱتَّقُواْ ٱلَّذِيٓ أَمَدَّكُم بِمَا تَعۡلَمُونَ
Open ayah 26:132ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានប្រទាន ឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។
أَمَدَّكُم بِأَنۡعَٰمٖ وَبَنِينَ
Open ayah 26:133ទ្រង់បានប្រទានឱ្យពួកអ្នកនូវសត្វពាហនៈនិងកូនចៅ។
وَجَنَّٰتٖ وَعُيُونٍ
Open ayah 26:134និងបណ្ដាសួនឧទ្យាន ហើយនិងប្រភពទឹកជាច្រើន។
إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ
Open ayah 26:135ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទារុណកម្ម នៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ។
قَالُواْ سَوَآءٌ عَلَيۡنَآ أَوَعَظۡتَ أَمۡ لَمۡ تَكُن مِّنَ ٱلۡوَٰعِظِينَ
Open ayah 26:136ពួកគេបានតបថាៈ គឺស្មើគ្នាទេសម្រាប់ពួកយើង ទោះបី ជាអ្នកបានដាស់តឿន ឬមិនមែនជាអ្នកដាស់តឿន(ពួកយើង) ក៏ដោយ។
إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ
Open ayah 26:137(សាសនារបស់ពួកយើង)នេះគ្មានអ្វីក្រៅពីសាសនា របស់អ្នកជំនាន់មុននោះឡើយ។
وَمَا نَحۡنُ بِمُعَذَّبِينَ
Open ayah 26:138ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ ទារុណកម្មនោះដែរ។
فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:139ដូចេ្នះ ពួកគេបានបដិសេធនឹងគេ(ហ៊ូទ) ហើយយើង ក៏បានបំផ្លាញពួកគេឱ្យវិនាសអន្ដរាយ។ ពិតប្រាកដណាស់ នៅក្នុង ព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគ ច្រើនគឺគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:140ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ
Open ayah 26:141ក្រុមរបស់សាមូដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ
Open ayah 26:142នៅពេលសឡេះដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Open ayah 26:143ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:144ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:145ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ
Open ayah 26:146តើពួកអ្នក(នឹកស្មានថា) គេនឹងទុកឱ្យពួកអ្នកសប្បាយ នឹងអ្វីដែលមាននៅទីនេះ(សម្បត្ដិលោកិយ)ដោយសុវតិ្ថភាពឬ?
فِي جَنَّٰتٖ وَعُيُونٖ
Open ayah 26:147នៅក្នុងសួនឧទ្យាននានា ហើយនិងប្រភពទឹកជាច្រើន។
وَزُرُوعٖ وَنَخۡلٖ طَلۡعُهَا هَضِيمٞ
Open ayah 26:148និងដំណាំដាំដុះ និងដើមល្មើដែលផ្លែរបស់វាទន់ផ្អែម ឆ្ងាញ់។
وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتٗا فَٰرِهِينَ
Open ayah 26:149ហើយពួកអ្នកចោះភ្នំជាច្រើនធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:150ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ
Open ayah 26:151ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមបទបញ្ជារបស់ពួកដែល បំពានឱ្យសោះ។
ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ
Open ayah 26:152ដែលពួកគេបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួន ឡើយ។
قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ
Open ayah 26:153ពួកគេបានឆ្លើយថាៈ តាមពិតអ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។
مَآ أَنتَ إِلَّا بَشَرٞ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ
Open ayah 26:154អ្នកមិនមែនជាអ្វី ក្រៅពីជាមនុស្សធម្មតាដូចពួកយើង នោះឡើយ។ ដូចេ្នះ ចូរអ្នកនាំភស្ដុតាងណាមួយមក ប្រសិនបើអ្នក ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។
قَالَ هَٰذِهِۦ نَاقَةٞ لَّهَا شِرۡبٞ وَلَكُمۡ شِرۡبُ يَوۡمٖ مَّعۡلُومٖ
Open ayah 26:155គាត់(សឡេះ)បានពោលថាៈ នេះគឺជាសត្វអូដ្ឋញីមួយ ដែលវាមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែក ផឹកទឹកនៃថ្ងៃដែលគេកំណត់ជាក់លាក់(ទៅតាមវេនដែលគេកំណត់) ដែរ។
وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٖ
Open ayah 26:156ហើយពួកអ្នកកុំប៉ះពាល់វា ដោយប្រការអាក្រក់ណាមួយ ឱ្យសោះ ព្រោះវាជាហេតុនាំឱ្យទារុណកម្មនៃថ្ងៃដ៏ធំធេងនឹងធ្លាក់មក លើពួកអ្នកជាមិនខាន។
فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ
Open ayah 26:157តែពួកគេបានសំឡេះវាទៅវិញ រួចមកពួកគេក៏បាន ក្លាយជាអ្នកដែលមានវិប្បដិសារី។
فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:158ក្រោយមកទារុណកម្មបានឆក់យកពួកគេ។ ពិតប្រាកដ ណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:159ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
كَذَّبَتۡ قَوۡمُ لُوطٍ ٱلۡمُرۡسَلِينَ
Open ayah 26:160ក្រុមរបស់លូតបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
إِذۡ قَالَ لَهُمۡ أَخُوهُمۡ لُوطٌ أَلَا تَتَّقُونَ
Open ayah 26:161នៅពេលលូតដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Open ayah 26:162ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:163ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:164ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។
أَتَأۡتُونَ ٱلذُّكۡرَانَ مِنَ ٱلۡعَٰلَمِينَ
Open ayah 26:165ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា (ដែលមិនធ្លាប់មានពីមុនមក)នៅក្នុងពិភពលោកយ៉ាងដូចេ្នះ?
وَتَذَرُونَ مَا خَلَقَ لَكُمۡ رَبُّكُم مِّنۡ أَزۡوَٰجِكُمۚ بَلۡ أَنتُمۡ قَوۡمٌ عَادُونَ
Open ayah 26:166ហើយពួកអ្នកបែរជាបោះបង់នូវអ្វី(ស្រី្ដ)ដែលម្ចាស់ របស់ពួកអ្នកបានបង្កើតសម្រាប់ពួកអ្នក ដែលជាភរិយារបស់ពួក អ្នកទៅវិញ។ ផ្ទុយទៅវិញ ពួកអ្នកជាក្រុមដែលបំពាន(នឹងបទ បញ្ជារបស់អល់ឡោះ)។
قَالُواْ لَئِن لَّمۡ تَنتَهِ يَٰلُوطُ لَتَكُونَنَّ مِنَ ٱلۡمُخۡرَجِينَ
Open ayah 26:167ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមឈប់ទេ នោះ ឱលូត. អ្នកច្បាស់ជាស្ថិតក្នុងចំណោមពួកដែលត្រូវគេ បណេ្ដញចេញ(ពីភូមិស្រុក)មិនខាន។
قَالَ إِنِّي لِعَمَلِكُم مِّنَ ٱلۡقَالِينَ
Open ayah 26:168គាត់(លូត)បានតបទៅវិញថាៈ ពិតប្រាកដណាស់ ខ្ញុំជា អ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។
رَبِّ نَجِّنِي وَأَهۡلِي مِمَّا يَعۡمَلُونَ
Open ayah 26:169(លូតបានបួងសួងសុំថា)ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា សង្គ្រោះខ្ញុំព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំពីអ្វីដែលពួកគេកំពុងធ្វើនេះ ផង។
فَنَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ
Open ayah 26:170ដូចេ្នះ យើងក៏បានសង្គ្រោះគេ ព្រមទាំងក្រុមគ្រួសារ របស់គេ(ឱ្យរួចផុតពីទារុណកម្មរបស់យើង)ទាំងអស់គ្នា។
إِلَّا عَجُوزٗا فِي ٱلۡغَٰبِرِينَ
Open ayah 26:171លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលវិនាស(ក្នុងទារុណកម្ម)។
ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ
Open ayah 26:172បន្ទាប់មកយើងបានបំផ្លាញពួកដ៏ទៃទៀត។
وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ
Open ayah 26:173ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)ទៅលើពួកគេ។ ហើយភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះ អាក្រក់បំផុត។
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:174ជាការពិតណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:175ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
كَذَّبَ أَصۡحَٰبُ لۡـَٔيۡكَةِ ٱلۡمُرۡسَلِينَ
Open ayah 26:176ក្រុមរបស់អៃកាស់បានបដិសេធនឹងបណ្ដាអ្នកនាំសារ។
إِذۡ قَالَ لَهُمۡ شُعَيۡبٌ أَلَا تَتَّقُونَ
Open ayah 26:177នៅពេលដែលស្ហ៊ូអែបបានពោលទៅកាន់ពួកគេថាៈ តើ ពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Open ayah 26:178ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
Open ayah 26:179ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:180ខ្ញុំមិនស្នើសុំកម្រៃណាមួយពីពួកអ្នកចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។
۞أَوۡفُواْ ٱلۡكَيۡلَ وَلَا تَكُونُواْ مِنَ ٱلۡمُخۡسِرِينَ
Open ayah 26:181ចូរពួកអ្នកបំពេញរង្វាល់ឱ្យបានត្រឹមត្រូវ ហើយចូរពួក អ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់ឱ្យសោះ។
وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِ
Open ayah 26:182ចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែលត្រឹមត្រូវ។
وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ
Open ayah 26:183ហើយចូរពួកអ្នកកុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទ្ធិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ឱ្យសោះ។
وَٱتَّقُواْ ٱلَّذِي خَلَقَكُمۡ وَٱلۡجِبِلَّةَ ٱلۡأَوَّلِينَ
Open ayah 26:184ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានបង្កើត ពួកអ្នក និងពួកជំនាន់មុន។
قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ
Open ayah 26:185ពួកគេបានឆ្លើយថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។
وَمَآ أَنتَ إِلَّا بَشَرٞ مِّثۡلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلۡكَٰذِبِينَ
Open ayah 26:186ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចជា ពួកយើងនោះឡើយ ហើយយើងជឿជាក់ថា អ្នកពិតជាស្ថិតនៅ ក្នុងចំណោមអ្នកដែលភូតកុហក។
فَأَسۡقِطۡ عَلَيۡنَا كِسَفٗا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ
Open ayah 26:187ដូចេ្នះ ចូរអ្នកទម្លាក់មួយបំណែក(ទារុណកម្ម)ពីលើ មេឃមកលើពួកយើងចុះ ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នក ដែលត្រឹមត្រូវមែននោះ។
قَالَ رَبِّيٓ أَعۡلَمُ بِمَا تَعۡمَلُونَ
Open ayah 26:188គាត់(ស៊្ហូអែប)បាននិយាយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុត ចំពោះអ្វីដែលពួកអ្នកកំពុងធ្វើ។
فَكَذَّبُوهُ فَأَخَذَهُمۡ عَذَابُ يَوۡمِ ٱلظُّلَّةِۚ إِنَّهُۥ كَانَ عَذَابَ يَوۡمٍ عَظِيمٍ
Open ayah 26:189ហើយពួកគេបានបដិសេធនឹងគាត់ ដូចេ្នះទារុណកម្មនៃថ្ងៃ ដែលភ្លើងចេញពីម្លប់ពពកបានធ្លាក់មកលើពួកគេ។ ពិតប្រាកដណាស់ វាគឺជាទារុណកម្មនៃថ្ងៃដ៏ធំធេង។
إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ
Open ayah 26:190ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Open ayah 26:191ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងក្លា មហាអាណិតស្រឡាញ់។
وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلۡعَٰلَمِينَ
Open ayah 26:192ហើយពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការបញ្ចុះរបស់ ម្ចាស់នៃពិភពទាំងអស់។
نَزَلَ بِهِ ٱلرُّوحُ ٱلۡأَمِينُ
Open ayah 26:193ដែលរ៉ួហុលអាមីន(ជីព្រីល)បាននាំវាមក។
عَلَىٰ قَلۡبِكَ لِتَكُونَ مِنَ ٱلۡمُنذِرِينَ
Open ayah 26:194(ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នកដើម្បីឱ្យអ្នក ក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ។
بِلِسَانٍ عَرَبِيّٖ مُّبِينٖ
Open ayah 26:195តាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់។
وَإِنَّهُۥ لَفِي زُبُرِ ٱلۡأَوَّلِينَ
Open ayah 26:196ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺមាន(បញ្ជាក់ ប្រាប់)នៅក្នុងបណ្ដាគម្ពីរមុនៗ។
أَوَلَمۡ يَكُن لَّهُمۡ ءَايَةً أَن يَعۡلَمَهُۥ عُلَمَٰٓؤُاْ بَنِيٓ إِسۡرَٰٓءِيلَ
Open ayah 26:197តើវាមិនមែនជាភស្ដុតាងមួយសម្រាប់ពួកគេ(ពួកមូស្ហរីគីន)ទេឬ ដែលមានអ្នកចេះដឹងនៃអំបូរអ៊ីស្រាអែលដឹងពីវានោះ?
وَلَوۡ نَزَّلۡنَٰهُ عَلَىٰ بَعۡضِ ٱلۡأَعۡجَمِينَ
Open ayah 26:198ហើយប្រសិនបើយើងបានបញ្ចុះវាទៅលើពូជសាសន៍ មួយចំនួនក្រៅពីជនជាតិអារ៉ាប់។
فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ
Open ayah 26:199ហើយគេ(អ្នកដែលមិនមែនជនជាតិអារ៉ាប់)បានសូត្រ វាឱ្យពួកគេស្ដាប់ ពួកគេនៅតែមិនជឿនឹងវាដដែល។
كَذَٰلِكَ سَلَكۡنَٰهُ فِي قُلُوبِ ٱلۡمُجۡرِمِينَ
Open ayah 26:200ដូច្នោះហើយ យើងបានបញ្ចូលវា (ការប្រឆាំង)ទៅក្នុង ដួងចិត្ដពួកដែលប្រព្រឹត្ដអំពើអាក្រក់។
لَا يُؤۡمِنُونَ بِهِۦ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ
Open ayah 26:201ពួកគេនឹងមិនជឿចំពោះវាឡើយ លុះត្រាតែពួកគេឃើញ នូវទារុណកម្មយ៉ាងឈឺចាប់។
فَيَأۡتِيَهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ
Open ayah 26:202ក្រោយមក ទារុណកម្មក៏មកដល់ពួកគេមួយរំពេច ដោយ ពួកគេមិនដឹងខ្លួនឡើយ។
فَيَقُولُواْ هَلۡ نَحۡنُ مُنظَرُونَ
Open ayah 26:203ពេលនោះពួកគេនិយាយថាៈ តើពួកយើងគឺជាអ្នកដែល ត្រូវគេពន្យារពេល(ដើម្បីសារភាពនូវទោសកំហុស)ដែរឬទេ?
أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ
Open ayah 26:204ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មក លើពួកគេភ្លាមៗឬ?
أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ
Open ayah 26:205តើអ្នក(មូហាំម៉ាត់)ដឹងទេ ប្រសិនបើយើងបានឱ្យពួកគេ សោយសុខជាច្រើនឆ្នាំ
ثُمَّ جَآءَهُم مَّا كَانُواْ يُوعَدُونَ
Open ayah 26:206បន្ទាប់មកអ្វី(ទារុណកម្ម)ដែលគេបានសន្យាចំពោះពួក គេបានធ្លាក់មកលើពួកគេ
مَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يُمَتَّعُونَ
Open ayah 26:207វាមិនអាចជួយពួកគេបានឡើយនូវអ្វីៗដែលគេ (អល់ឡោះ)ធ្លាប់ឱ្យពួកគេសោយសុខនោះ?
وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا لَهَا مُنذِرُونَ
Open ayah 26:208ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានអ្នកដាស់តឿនព្រមានជាមុន។
ذِكۡرَىٰ وَمَا كُنَّا ظَٰلِمِينَ
Open ayah 26:209ដើម្បីជាការរំលឹក(ដល់ពួកគេ)។ ហើយយើងមិនមែន ជាអ្នកដែលបំពានឡើយ។
وَمَا تَنَزَّلَتۡ بِهِ ٱلشَّيَٰطِينُ
Open ayah 26:210ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះវា(គម្ពីរគួរអាន) មកឡើយ។
وَمَا يَنۢبَغِي لَهُمۡ وَمَا يَسۡتَطِيعُونَ
Open ayah 26:211ហើយវាមិនសក្ដិសមទេចំពោះពួកវា(ស្ហៃតន) ហើយ ពួកវាក៏គ្មានសមត្ថភាព(បញ្ចុះវា)ដែរ។
إِنَّهُمۡ عَنِ ٱلسَّمۡعِ لَمَعۡزُولُونَ
Open ayah 26:212(ព្រោះ)ពួកវាពិតជាត្រូវបានគេបណេ្ដញចេញពីការលប ស្ដាប់(គម្ពីរគួរអាន)។
فَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلۡمُعَذَّبِينَ
Open ayah 26:213ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគោរពសក្ការៈម្ចាស់ណា ផេ្សងរួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិត ក្នុងចំណោមអ្នកដែលត្រូវគេធ្វើទារុណកម្ម។
وَأَنذِرۡ عَشِيرَتَكَ ٱلۡأَقۡرَبِينَ
Open ayah 26:214ហើយចូរអ្នកដាស់តឿនព្រមានដល់សាច់ញាតិរបស់អ្នក ដែលជិតបំផុតចុះ។
وَٱخۡفِضۡ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ
Open ayah 26:215ហើយចូរអ្នកបន្ទាបខ្លួនប្រាណរបស់អ្នកចំពោះអ្នកណា ដែលបានធ្វើតាមអ្នកអំពីបណ្ដាអ្នកដែលមានជំនឿ។
فَإِنۡ عَصَوۡكَ فَقُلۡ إِنِّي بَرِيٓءٞ مِّمَّا تَعۡمَلُونَ
Open ayah 26:216តែប្រសិនបើពួកគេប្រឆាំងនឹងអ្នកវិញនោះ ចូរអ្នកពោល ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្ដ ឡើយ។
وَتَوَكَّلۡ عَلَى ٱلۡعَزِيزِ ٱلرَّحِيمِ
Open ayah 26:217ហើយចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
ٱلَّذِي يَرَىٰكَ حِينَ تَقُومُ
Open ayah 26:218ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្ដិសឡាត (នាពេលយប់អាធ្រាត)។
وَتَقَلُّبَكَ فِي ٱلسَّٰجِدِينَ
Open ayah 26:219និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្ដាអ្នក ដែលសឡាត។
إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
Open ayah 26:220ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
هَلۡ أُنَبِّئُكُمۡ عَلَىٰ مَن تَنَزَّلُ ٱلشَّيَٰطِينُ
Open ayah 26:221តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកដែរទេថា ស្ហៃតនចុះទៅលើអ្នក ណា?
تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٖ
Open ayah 26:222ពួកវាចុះទៅលើរាល់ពួកភូតកុហកបោកប្រាស់ដែលមាន បាបកម្មច្រើន។
يُلۡقُونَ ٱلسَّمۡعَ وَأَكۡثَرُهُمۡ كَٰذِبُونَ
Open ayah 26:223ដោយពួកវាផ្ដល់រាល់ការឮ(ពីម៉ាឡាអ៊ីកាត់ទៅចំពោះ គ្រូមន្ដអាគម) ហើយពួកគេភាគច្រើនជាពួកភូតកុហក។
وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلۡغَاوُۥنَ
Open ayah 26:224ហើយពួកកវីនិពន្ធនោះ គឺពួកវងេ្វងនឹងដើរតាមពួកគេ។
أَلَمۡ تَرَ أَنَّهُمۡ فِي كُلِّ وَادٖ يَهِيمُونَ
Open ayah 26:225តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ ពួកគេ(ពួក កវីនិពន្ធ)និយាយគ្រប់បែបយ៉ាង(ពាក្យភូតកុហក និងពាក្យអាក្រក់ ផេ្សងៗទៀត)នៅក្នុងកំណាព្យរបស់ពួកគេនោះ?
وَأَنَّهُمۡ يَقُولُونَ مَا لَا يَفۡعَلُونَ
Open ayah 26:226ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេ មិនធ្វើ។
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرٗا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٖ يَنقَلِبُونَ
Open ayah 26:227លើកលែងតែបណ្ដាអ្នកដែលមានជំនឿ(កវីនិពន្ធ) និង បានសាងអំពើល្អ ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំង ពួកគេទទួលបានជ័យជំនះក្រោយពីពួកគេត្រូវគេបំពានរួចប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថាៈ តើកន្លែងវិលត្រឡប់ណាមួយដែល ពួកគេនឹងវិលត្រឡប់ទៅវិញនោះ?