نوح
Nooh
Translation: Khmer - Cambodian Muslim Community Development · Open the surah
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِنَّآ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ أَنۡ أَنذِرۡ قَوۡمَكَ مِن قَبۡلِ أَن يَأۡتِيَهُمۡ عَذَابٌ أَلِيمٞ
Open ayah 71:1ពិតប្រាកដណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់ គេ(ដោយបញ្ជាថា) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុន នឹងទារុណកម្មដ៏ឈឺចាប់ធ្លាក់មកលើពួកគេ។
قَالَ يَٰقَوۡمِ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ
Open ayah 71:2គេ(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ពិតប្រាកដសម្រាប់ពួកអ្នក។
أَنِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ
Open ayah 71:3ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងកោតខ្លាច ទ្រង់ ហើយនិងប្រតិបត្ដិតាមខ្ញុំ
يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ
Open ayah 71:4ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវរាល់បាបកម្មរបស់ពួក អ្នក ហើយទ្រង់នឹងពន្យារពេលឱ្យពួកអ្នក(មានអាយុវែង)រហូត ដល់ពេលមួយដែលគេបានកំណត់។ ពិតប្រាកដណាស់ ការកំណត់ របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។
قَالَ رَبِّ إِنِّي دَعَوۡتُ قَوۡمِي لَيۡلٗا وَنَهَارٗا
Open ayah 71:5គេ(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំ(ឱ្យទៅកាន់ភាពមានជំនឿ)ទាំងយប់ ទាំងថ្ងៃ។
فَلَمۡ يَزِدۡهُمۡ دُعَآءِيٓ إِلَّا فِرَارٗا
Open ayah 71:6តែការអំពាវនាវរបស់ខ្ញុំមិនបន្ថែមអ្វីដល់ពួកគេឡើយ គឺមាន តែធ្វើឱ្យពួកគេរត់គេចថែមទៀតប៉ុណ្ណោះ។
وَإِنِّي كُلَّمَا دَعَوۡتُهُمۡ لِتَغۡفِرَ لَهُمۡ جَعَلُوٓاْ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِمۡ وَٱسۡتَغۡشَوۡاْ ثِيَابَهُمۡ وَأَصَرُّواْ وَٱسۡتَكۡبَرُواْ ٱسۡتِكۡبَارٗا
Open ayah 71:7ហើយពិតប្រាដកណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកគេនោះ ពួកគេបែរជាយកម្រាម ដៃរបស់ពួកគេញ៉ុកត្រចៀករបស់ពួកគេ និងយកសំលៀកបំពាក់ របស់ពួកគេគ្របលើមុខ ថែមទាំងបានបន្ដការប្រឆាំង និងក្រអឺត ក្រទមយ៉ាងខ្លាំងទៀតផង។
ثُمَّ إِنِّي دَعَوۡتُهُمۡ جِهَارٗا
Open ayah 71:8បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយចំហរ
ثُمَّ إِنِّيٓ أَعۡلَنتُ لَهُمۡ وَأَسۡرَرۡتُ لَهُمۡ إِسۡرَارٗا
Open ayah 71:9ក្រោយមក ខ្ញុំពិតជាបានប្រកាសប្រាប់ពួកគេជាសាធារណៈ និង(ជួនកាល)ដោយស្ងៀមស្ងាត់។
فَقُلۡتُ ٱسۡتَغۡفِرُواْ رَبَّكُمۡ إِنَّهُۥ كَانَ غَفَّارٗا
Open ayah 71:10រួចមកខ្ញុំបានពោលថាៈ ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់ របស់ពួកអ្នក ពិតប្រាកដណាស់ ទ្រង់ជាអ្នកអភ័យទោសបំផុត។
يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا
Open ayah 71:11ទ្រង់នឹងបញ្ចុះទឹកភ្លៀងជាច្រើនមកឱ្យពួកអ្នក។
وَيُمۡدِدۡكُم بِأَمۡوَٰلٖ وَبَنِينَ وَيَجۡعَل لَّكُمۡ جَنَّٰتٖ وَيَجۡعَل لَّكُمۡ أَنۡهَٰرٗا
Open ayah 71:12ហើយទ្រង់នឹងបន្ថែមទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ ពួកអ្នក និងប្រទានចំការដំណាំជាច្រើនឱ្យពួកអ្នក ហើយក៏ប្រទាន ទនេ្លជាច្រើនឱ្យពួកអ្នកដែរ។
مَّا لَكُمۡ لَا تَرۡجُونَ لِلَّهِ وَقَارٗا
Open ayah 71:13តើហេតុអ្វីបានជាពួកអ្នកមិនកោតខ្លាចភាពថ្កុំថ្កើងរបស់ អល់ឡោះ
وَقَدۡ خَلَقَكُمۡ أَطۡوَارًا
Open ayah 71:14ដោយទ្រង់ពិតជាបានបង្កើតពួកអ្នកជាដំណាក់ៗ(ពីទឹក កាមរហូតក្លាយជារូបរាងពេញលេញ)នោះ ?
أَلَمۡ تَرَوۡاْ كَيۡفَ خَلَقَ ٱللَّهُ سَبۡعَ سَمَٰوَٰتٖ طِبَاقٗا
Open ayah 71:15តើអ្នកមិនបានឃើញទេថា តើអល់ឡោះបានបង្កើតមេឃ ប្រាំពីរជាន់តំរៀបលើគ្នា
وَجَعَلَ ٱلۡقَمَرَ فِيهِنَّ نُورٗا وَجَعَلَ ٱلشَّمۡسَ سِرَاجٗا
Open ayah 71:16ហើយទ្រង់បានបង្កើតព្រះច័ន្ទជាពន្លឺ និងបានបង្កើត ព្រះអាទិត្យជាចង្កៀងនៅក្នុងវា(មេឃ)យ៉ាងដូចមេ្ដចខ្លះ?
وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلۡأَرۡضِ نَبَاتٗا
Open ayah 71:17ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី។
ثُمَّ يُعِيدُكُمۡ فِيهَا وَيُخۡرِجُكُمۡ إِخۡرَاجٗا
Open ayah 71:18បន្ទាប់មក ទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បពោ្ចញពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក)។
وَٱللَّهُ جَعَلَ لَكُمُ ٱلۡأَرۡضَ بِسَاطٗا
Open ayah 71:19ហើយអល់ឡោះបានបង្កើតផែនដីជាកម្រាលសម្រាប់ពួក អ្នក
لِّتَسۡلُكُواْ مِنۡهَا سُبُلٗا فِجَاجٗا
Open ayah 71:20ដើម្បីឱ្យពួកអ្នកអាចធ្វើដំណើរលើវាតាមផ្លូវជាច្រើន ដែលទូលំទូលាយ។
قَالَ نُوحٞ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارٗا
Open ayah 71:21នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួក គេបានប្រឆាំងនឹងខ្ញុំ ថែមទាំងបានធ្វើតាមអ្នកដែលទ្រព្យសម្បត្ដិ របស់គេ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅពីភាពខាត បង់ទៀតផង។
وَمَكَرُواْ مَكۡرٗا كُبَّارٗا
Open ayah 71:22ហើយពួកគេបានរៀបចំល្បិចកលមួយដ៏ធំ។
وَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا
Open ayah 71:23ហើយពួកគេបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នក កុំបោះបង់ព្រះនានារបស់ពួកអ្នក និងកុំបោះបង់ព្រះវ៉ាដ និងស៊ូវ៉ាក និងយ៉ាហ្គូស និងយ៉ាអ៊ូក និងណាសរ៍ឱ្យសោះ។
وَقَدۡ أَضَلُّواْ كَثِيرٗاۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا ضَلَٰلٗا
Open ayah 71:24ហើយជាការពិតណាស់ ព្រះទាំងនោះបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង។ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅ ពីភាពវងេ្វងអី្វ។
مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارٗا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارٗا
Open ayah 71:25ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ពួកគេត្រូវ បានគេពន្លិច(ក្នុងទឹកជំនន់) រួចត្រូវបានគេបញ្ចូលទៅក្នុងនរក។ ហើយពួកគេគ្មានអ្នកណាជួយក្រៅពីអល់ឡោះឡើយ ។
وَقَالَ نُوحٞ رَّبِّ لَا تَذَرۡ عَلَى ٱلۡأَرۡضِ مِنَ ٱلۡكَٰفِرِينَ دَيَّارًا
Open ayah 71:26នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំទុក ឱ្យពួកគ្មានជំនឿណាម្នាក់រស់នៅលើផែនដីនេះអី្វ។
إِنَّكَ إِن تَذَرۡهُمۡ يُضِلُّواْ عِبَادَكَ وَلَا يَلِدُوٓاْ إِلَّا فَاجِرٗا كَفَّارٗا
Open ayah 71:27ពិតប្រាកដណាស់ ប្រសិនបើទ្រង់ទុកជីវិតឱ្យពួកគេ ពួកគេ នឹងធ្វើឱ្យខ្ញុំរបស់ទ្រង់វងេ្វងជាមិនខាន។ ហើយពួកគេមិនបង្កើតក្រៅ ពីកូនដែលអាក្រក់ និងប្រឆាំង(នឹងទ្រង់)នោះឡើយ។
رَّبِّ ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِمَن دَخَلَ بَيۡتِيَ مُؤۡمِنٗا وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا تَبَارَۢا
Open ayah 71:28ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និង ឪពុកម្ដាយរបស់ខ្ញុំ និងអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំដោយមាន ជំនឿ(នឹងទ្រង់) និងបណ្ដាអ្នកដែលមានជំនឿប្រុសស្រីផង។ ហើយ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវិនាសអី្វ។