الإنشقاق
Al-Inshiqaaq
Translation: Khmer - Cambodian Muslim Community Development · Open the surah
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِذَا ٱلسَّمَآءُ ٱنشَقَّتۡ
Open ayah 84:1នៅពេលដែលមេឃត្រូវបានបែកបាក់។
وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ
Open ayah 84:2ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
وَإِذَا ٱلۡأَرۡضُ مُدَّتۡ
Open ayah 84:3ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។
وَأَلۡقَتۡ مَا فِيهَا وَتَخَلَّتۡ
Open ayah 84:4ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។
وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ
Open ayah 84:5ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
يَٰٓأَيُّهَا ٱلۡإِنسَٰنُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدۡحٗا فَمُلَٰقِيهِ
Open ayah 84:6ឱមនុស្សលោក. ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។
فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ
Open ayah 84:7ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ
فَسَوۡفَ يُحَاسَبُ حِسَابٗا يَسِيرٗا
Open ayah 84:8គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។
وَيَنقَلِبُ إِلَىٰٓ أَهۡلِهِۦ مَسۡرُورٗا
Open ayah 84:9ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។
وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ وَرَآءَ ظَهۡرِهِۦ
Open ayah 84:10រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ
فَسَوۡفَ يَدۡعُواْ ثُبُورٗا
Open ayah 84:11គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។
وَيَصۡلَىٰ سَعِيرًا
Open ayah 84:12ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។
إِنَّهُۥ كَانَ فِيٓ أَهۡلِهِۦ مَسۡرُورًا
Open ayah 84:13ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។
إِنَّهُۥ ظَنَّ أَن لَّن يَحُورَ
Open ayah 84:14ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។
بَلَىٰٓۚ إِنَّ رَبَّهُۥ كَانَ بِهِۦ بَصِيرٗا
Open ayah 84:15មិនដូច្នោះទេ. ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។
فَلَآ أُقۡسِمُ بِٱلشَّفَقِ
Open ayah 84:16ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។
وَٱلَّيۡلِ وَمَا وَسَقَ
Open ayah 84:17និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។
وَٱلۡقَمَرِ إِذَا ٱتَّسَقَ
Open ayah 84:18និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។
لَتَرۡكَبُنَّ طَبَقًا عَن طَبَقٖ
Open ayah 84:19ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។
فَمَا لَهُمۡ لَا يُؤۡمِنُونَ
Open ayah 84:20ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ?
وَإِذَا قُرِئَ عَلَيۡهِمُ ٱلۡقُرۡءَانُ لَا يَسۡجُدُونَۤ۩
Open ayah 84:21ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។
بَلِ ٱلَّذِينَ كَفَرُواْ يُكَذِّبُونَ
Open ayah 84:22មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។
وَٱللَّهُ أَعۡلَمُ بِمَا يُوعُونَ
Open ayah 84:23ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។
فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ
Open ayah 84:24ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونِۭ
Open ayah 84:25លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។